នំ Cake មានរស់ជាតិឆ្ងាញ់

Powered by Blogger.

Thursday, February 28, 2013

បង្ហាញពីតួនាទីញ និងការសំរេចចិត្តរបស់អ្នកគ្រប់គ្រង

តួនាទីរបស់អ្នកគ្រប់គ្រង ៖
១.ការធ្វើផែនការៈ ការគិតពិចារណាលើហេតុផលដែលនៅក្នុងអង្គភាពដើម្បីធ្វើឲ្យសំរេចនូការអនុវត្តការងារទាំងឡាយរបស់
អង្គភាព។
២.ការបែងចែកៈ
ការដែលកំនត់នូវបញ្ហាឬការងារទាំងឡាយទៅតាមផ្នែកនីមួយដែលអង្គភាពបាបចាត់តាំង។
៣.ការត្រួតពិនិត្យៈ
ការដែលត្រួតការអនុវត្តទាំងឡាយឲ្យមានប្រសិទ្ធិភាព ដើម្បីសំរេចគោលដៅរបស់អង្គភាព។
៤.ការអនុវត្តន៏ៈ
ការប្រតិបត្តិនូវការងារទាំងឡាយដែលដាក់ឲ្យអនុវត្តដើម្បីប្រសិទ្ធិភាពជោតជ័យរបស់អង្គភាព។

ពត័មានក្រុមហ៊ុនស្រាបៀរកម្ពុជា

សន្និសីទ​សារ​ព័ត៌​មាន​ស្តី​ពី​តន្រ្តី​ទេសចរណ៍​ស្រា​បៀរ​កម្ពុជា​ ឆ្នាំ​២០១៣
ថ្ងៃទី​ 24 ខែកុម្ភៈ ឆ្នាំ2013, ម៉ោង 11:37 PM ដោយ៖ ហេង សុខា


រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៣ នៅ​រោងចក្រ​ផលិត​ស្រាបៀរ​កម្ពុជា មាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ ស្តីអំពី​តន្រ្តី​ទេសចរណ៍​ស្រាបៀរ​កម្ពុជា ឆ្នាំ២០១៣ ក្រោម​ការ​អញ្ជើញ​ចូល​រួម​ដ៏ខ្ពង់​ខ្ពស់​ពីសំណាក់​លោកភិធើ លាង អគ្គនាយក​រង​ជាន់​ខ្ពស់ ក្រុមហ៊ុន​ខ្មែរ​ប៊្រូវើរី លីមីធីត និង​មាន​ការ​ចូល​រួម​ពី​តារា​ចម្រៀង​ល្បីជា​ច្រើន​រូប​ទៀត ។
ពិធីមហោឡារិកនេះ ក៏មានការ​ចូល​រួមពីសំណាក់​សហការី របស់​ក្រុមហ៊ុន​ស្រាបៀរកម្ពុជា អ្នករៀបចំ​កម្មវិធី នាយកផ្នែកទីផ្សារ ពិធីករ ពិធីការិនី តារាសម្ដែង តារាកំប្លែង​ប្រចាំស្ថានីយ​ទូរទស្សន៍អាស៊ី​អាគ្នេយ៍ តារាចម្រៀងល្បីៗមក​ពី​ផលិតកម្មនានា និងអ្នកសារព័ត៌មានជាច្រើនរូបទៀត ។

iPhone ( www.apple.com )


1.នៅលើបណ្តាញ internetយើងអាចធ្វើកម្មវិធីជាច្រើនដូចជាៈ

បញ្តាញ Internet​ដើរតួរយ៉ាងទូលំទូលាយនៅក្នុងក្រុមហ៊ុនហើយវាមានឥទ្ធិពលលើមនុស្សច្រើន
នាក់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការបង្កើតថាមពលបច្ចេកវិទ្យាកុំព្យូទ័រ​បង្កើតអោយមានបណ្តាញទំនាក់ទំនង ដ៏ខ្លាំងខ្លាដែល ក្រុមហ៊ុនអាចប្រើដើម្បីដំណើការណ៍នៅកន្លែងផ្ទុកទិន្នន័យដ៏ច្រើនជុំវិញពិភពលោកហើយនឹងដើម្បី សំរបសំរួលសកម្មភាព នៅក្នុងលំហរ និងពេលវេលា។ បណ្តាញកំពុងតែផ្លាស់ប្តូររូបរាង ហើយនិង​ទ្រង់ទ្រាយនៃសហគ្រាសអាជីវកម្មដោយបង្កើតមូលដ្ឋានសំរាប់ក្រុមហ៊ុនទំនើប។
            បណ្តាញដ៏ធំបំផុត និងទូលំទូលាយបំផុតនៅលើពិភពលោក ដែលគេធ្លាប់ប្រើគឺ Internet។​Internet គឺជាបណ្តាញអន្តរជាតិ នៃបណ្តាញដែលក្រុមហ៊ុនជំនួញ ហើយនឹងសាធារណជន​ មានកម្មសិទ្ធិ។​  Internet ភ្ជាប់ទៅកាន់បណ្តាញរាប់រយរាប់ពាន់ផ្សេងៗគ្នា ជាង២០០ប្រទេលនៅលើ​ពភពលោក ប្រជាជនជាង៤០០លាន់នាក់លំពុងធ្វើការក្នុងការវិស័យវិទ្យាសាស្រ្ត អប់រំ រដ្ឋាភិបាល​ហើយនឹងក្រុមហ៊ុនអាជីវកម្មបានប្រើប្រាស់ Internet ដើម្បីផ្លាស់ប្តូរព័ត៌មាន ទ បំពេញប្រតិបត្តិការណ៍ អាជីវកម្មជាមួយក្រុមហ៊ុនដ៏ទៃទៀត ទូទាំងសកលលោក។ Internet គឺមានសមត្ថភាពបត់បែនយ៉ាង ក្រៃលេងប្រសិនបើបណ្តាញត្រូវបានគេបន្ថែម រឺដកចេញ រឺក៏ខូចបានកើតឡើងនៅផ្នែកណាមួយ របស់ប្រព័ន្ធផ្នែកដែលនៅសល់គឺនៅតែបន្តដូចធម្មតា តាមរហៈទំនាក់ទំនង និងស្តង់ដារបច្ចេកវិទ្យា ពិសេសៗ។
ក្រុនហ៊ុន និងអ្នកប្រើប្រាស់ឯកជនអាចប្រើប្រាស់ប្រព័ន្ធ​  Internetដើម្បីដោះដូរប្រតិបត្តិការអាជីវកម្ម ការផ្ញើរសារ រូបភាពក្រាហ្វិច ថែមទាំងវិដេអូ នេង​សំលេង ថាតើពួកវាស្ថិតនៅជិតគ្នា ឬ នៅម្ខាងទៀតនៃពីភពលោកក៏អាចទំនាក់ទំនងគ្នាបានដែល។
       Internet កំពុងតែបង្កើតនូវបណ្តាញបច្ចេកវិទ្យាសកើ ដើម្បីបង្កើតនូចប្រភេទផលិតផល សេវាកម្ម យុទ្ធសាស្រ្ត និងក្រុមហ៊ុនថ្មីៗវាកំពុងតែបង្កើតនូវទ្រងទា្រយឡើងវិញនូវមធ្យោបាយដែលប្រព័ន្ធកំ ពុងត្រូវបានគេប្រើនៅក្នុងអាជីវកម្ម និងជីវិតប្រចំាថ្ងៃ។

ប្រៀបធៀបអត្ថប្រយោជន៍ប្រព័ន្ធពត៏មាននិងផលប៉ះពាល់

អត្ថប្រយោជន៍
-ប្រព័ន្ធពត៏មានអាចធ្វើការគណនា រឺដំណើរការសន្លឹការងារលឿនជាងមនុស្ស។
-ប្រព័ន្ធពត៏មានអាចជួយក្រុមហ៊ុនរៀសូត្របានច្រើនអំពីលក្ខខណ្ឌទិញលក់ ហើយនិងការនិយមចូលរបស់អតិថជន និងរបស់ពួកគេ​។
-ប្រព័ន្ធពត៏មានអាចផ្តល់អោយប្រសិទ្ធិភាពថ្មិតាមរយះសេវា ដូចជា​ATM ,Telephone System, អាកាសយាន្តដ្ឋាន គ្រប់គ្រងដោយកុំទ្យួទ័រ​ហើយនិងឧបករណ៏ស្ទង់អាកាសធាតុ។
-ប្រព័ន្ធពត៏មានអាចជួយអោយមានលទ្ធភាពក្នុងការវះ កាត់ វិទ្យុសាស្រ្ត និងការពិនិត្យ ជំងឺ។
ចែកចាយនូវប្រព័ន្ធពត៏មានបានទាន់ពេលវេលាទៅកាន់មនុស្សរាប់លាន់ទូទាំងពិភពលោក។
ផលប៉ះពាល់
-កាត់បន្ថយការងារដោយសារសកម្មភាពស្វ័យប្រវត្តិ ដែលពីមុនធ្វើដោយមនុស្ស ។
-ត្រូវបានគេប្រើនៅក្នុងទិដ្ឋភាពប្រចាំថ្ងៃជាច្រើនដែលប្រព័ន្ធខាងក្រៅអាចបណ្តាលអោយក្រុមហ៊ុន
បង្អាក់រឺក៏សេវាកម្មដឹកជញ្ជូនហើយនិងប្រព័ន្ធទំនាក់ទំនងអាក់ដំណើរការទំាំងមូល ។
-ការប្រើប្រាស់លើសលប់នៃប្រព័ន្ធពត៏មានអាចបណ្តាលអោយមានសម្ពាធផ្លូវចិត្ត ភាពស្មុគស្មាញនិងបច្ចេកទេស និងបញ្ហាសុខភាពដទៃទៀត។
-អ៊ីធឺណែតអាចត្រូបានគេប្រើប្រាស់ដើម្បីចែកចាយ software ខុសច្បាប់ គ្មានច្បាប់កម្មសិទ្ធបញ្ញា ដូចជាសៀវភៅ អត្ថបទជាដើម្។

គន្លឹះនៃការគ្រប់គ្រងដោយប្រកួតប្រជែងលលើប្រព័ន្ធព័ត៌មាន

គន្លឹះនៃការគ្រប់គ្រងដោយប្រកួតប្រជែងលលើប្រព័ន្ធព័ត៌មាន ក្នុងនោះមានដូចជា៖
១. ការប្រកួតប្រជែងលើយុទ្ធសាស្រ្តអាជីវកម្មៈ ការដឹងអំពីក្រុមហ៊ុនទំនើប តើ​ក្រុមហ៊ុនអាច​ប្រើ​ប្រាស់បច្ចេកវិទ្យាព័ត៌មានឲ្យមានគុណសម្បត្តិប្រកួតប្រជែង មានប្រសិទ្ធភាព និង មានលក្ខណៈ​ទំនើបដោយរបៀបណា? ការបង្កើតក្រុមហ៊ុនទំនើប និង រក្សាបាននូវផលចំណេញ គឺជាដំណើរ​មួយ​ដ៏វែងឆ្ងាយនិងលំបាកសម្រាប់ក្រុមហ៊ុនភាគច្រើន។ ក្រៅពីការវិនិយោគបច្ចេកវិទ្យាធនធំ ក្រុមហ៊ុន​ជាច្រើនមិនបានរក្សានូវផលប្រយោជន៍ឬ ផលចំណេញឲ្យបានគ្រប់គ្រាន់ទេពីអាជីវកម្មហើយពួកគេ​ថែមទាំងមិនបានជម្រុញឲ្យប្រើបច្ចេកវិទ្យាទំនើបទៀតផង។
២. ការប្រកួតប្រជែងលើសម្មាហរណកម្មៈ តើក្រុមហ៊ុនអាចយល់ពីអាជីវកម្ម និងតម្រូវការប្រព័ន្ធ​សម្រាប់បរិយាកាសសេដ្ឋកិច្ចសកលដោយរបៀបណា?​កំណើនលឿននៃជំនួញអន្តរជាតិ និងការ​បញ្ចូលនៃសេដ្ឋកិច្ចសកលទាមទារឲ្យមានប្រព័ន្ធ ដែលអាចគាំទ្រដល់ការផលិតនិង លក់​ផលិតក្នុង​ប្រទេសផ្សេងៗ ។ កាលពីមុនការិយាល័យនៅតំបន់របស់នៃ MNC(Multinational Corporation ) ផ្តោត​លើការដោះស្រាយបញ្ហាព័ត៌មានផ្ទាល់ខ្លួន។
៣. ការប្រកួតប្រជែងលើហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ព័ត៌មានៈ តើក្រុមហ៊ុនអាច អភិវឌ្ឍន៍​ហេដ្ឋា​រចនាសម្ព័ន្ធ និងសំណង់ព័ត៌មានដែលគាំទ្រគោលដៅក្រុមហ៊ុនដោយរបៀបណា នៅពេលដែល​លក្ខខណ្ឌអាជីវកម្ម និងបច្ចេកវិទ្យាមានការផ្លាស់ប្តូរលឿនដូច្នេះ? Information architecture ជាទម្រង់​ពិសេសដែលដែលបច្ចេកវិទ្យាព័ត៌មាន កាន់កាប់ក្នុងក្រុមហ៊ុនដើម្បីសម្រេចបាននូវមុខងារ​ និង​គោលដៅជាក់លាក់ ។ វាជាការរចនាសម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍ក្រុមហ៊ុនដែលបម្រើឲ្យ​មុខ​ងារ​ជំនួញមួយៗ និងកម្រិតនៃក្រុមហ៊ុន​។ ពេលដែលក្រុមហ៊ុនវិវឌ្ឍន៍ខ្លួនក្លាយជាក្រុមហ៊ុនទំនើប Information architecture គឺកំពុងតែត្រូវបានគេរចនាឡើងជុំវិញអាជីវកម្ម និង ជាសំណុំប្រព័ន្ធប្រតិបត្តិ​ការណ៍ដោយផ្តោតលើមុខ និងកម្រិតចំរុះ។
៤. ការប្រកួតប្រជែងលើការវិនិយោគប្រព័ត៌មានៈ តើក្រុមហ៊ុនអាចកំនត់ពីគុណតម្លៃអាជីវកម្មនៃ​ប្រព័ត៌មានដោយរបៀបណា ? បញ្ហាសំខាន់គឺកើតមានដោយសារការអភិវឌ្ឍន៍កុំព្យូទ័រថ្លៃៗ និងមាន​សម្ថភាពជាប់ពាក់ពន្ធមិនត្រឹមតែបច្ចេកវិទ្យាប៉ុណ្ណោះទេ តែទាក់ទងនឹងអ្នកគ្រប់គ្រង និងក្រុម​ហ៊ុន​ផងដែរ។ ការផ្លាស់ប្តូរប្រព័ន្ធ និងអង្គការជាទ្រង់ទ្រាយធំ គឺធ្វើឡើងដោយសង្ឃឹមថាការរៀបចំ​ក្រុមហ៊ុនឲ្យត្រូវយុទ្ធសាស្ត្រ គឺស្មុគស្មាញ និងអង្គភាពជានិងថ្លៃ៕
៥. ការប្រកួតប្រជែងលលើការត្រួតពិនិត្យ​និងទំនួលខុសត្រូវៈ តើយើងអាចបង្កើតប្រពន្ធព័ត៌មាន​ដែលមនុស្សអាចត្រួតពិនិត្យនិងយល់បានដោយរបៀបណាទោះបីជាប្រពន្ធព័ត៌មានបានផ្តល់ឲ្យ​នៅ​ អត្ថប្រយោជន៍ និងប្រសិទ្ធភាពដ៏ច្រើនយ៉ាងណាក៏ដោយ ក៏ពួកគេបនាំយកនូវបញ្ហា និងការប្រកួត​ប្រជែងដែលអ្នកគ្រប់គ្រងគួរតែដឹង ។

Thursday, February 21, 2013

ដំណោះស្រាយតាមបច្ចេកវិទ្យា និង ដំណោះស្រាយតាមឥរិយាបថមានលក្ខណៈខុសគ្នា

ដំណោះស្រាយតាមបច្ចេកវិទ្យា និង ដំណោះស្រាយតាមឥរិយាបថមានលក្ខណៈខុសគ្នាដូចជា៖
  • ដំណោះស្រាយតាមបច្ចេកវិទ្យាៈ គឺជាការបង្ហាញតាមលក្ចណៈ​គណិតវិទ្យាដោយផ្អែកលើគំរូ​ដើម្បីសិក្សាប្រពន្ធព័ត៌មានក៏ដូចជាបច្ចេកវិទ្យារូបវ័ន្តហើយនិងសមត្ថភាពជាផ្លូវការនៃ​ប្រព័ន្ធ​ទាំងនេះ​ គោលការណ៍ដែលមានក្នុងវិធីសាស្រ្ត Technical គឺមានដូចជា៖
  1. Computer Science: ជាប់ពាក់ព័ន្ធជាមួយការបង្កើតទ្រឹស្តីនៃសមត្ថភាពគណនា វិធីសាស្ត្រនៃការ​គណនា ហើយនិងវិធីសាស្ត្រដំណើរការ ( access) និងផ្ទុកទិន្នន័យ ( Storage ) ឲ្យមាន​ប្រសិទ្ធ​ភាព​។
  2. Management Science: បង្ហាញពីការអភិវឌ្ឍន៍នៃគម្រូសម្រាប់ការធ្វើសេចក្តីសម្រេច​ចិត្តនិងការ​អនុវត្តន៍ការគ្រប់គ្រង។
  3. Operation Research: ផ្តោតទៅលើបច្ចេកទេស គណិតវិទ្យា ដើម្បីធ្វើអោយទំនើបឡើង នូវវិធី​សាស្ត្រនៃការ វាស់វែង ដែលត្រូវបានគេជ្រើសរើសឡើងដូចជា ការធ្វើដំណើរការ​ ការគ្រប់​គ្រងសន្និធិ ( inventory Control ) ហើយនិងថ្លៃដើមនៃប្រតិបត្តិការ។
  • ដំណោះស្រាយតាមឥរិយាបថៈ ជាផ្នែកដែលសំខាន់មួយនៃវិស័យប្រព័ន្ធព័ត៌មាន គឺជាប់ទាក់​នឹងបញ្ហាអាកប្បកិរិយាដែលលិចឡើងក្នុងការអភិវឌ្ឍន៍ នឹងការថែរក្សារយះពេលយូរនៃប្រពន្ធ ព៌តមានដែលមានដូចជាសមាហរកម្មយុទ្ធសាស្រ្តក្រុមហ៊ុន(Stategic business integration) ការរចនាម៉ូត(disign) ការអនុវត្តន៍ការងារ(implemantation) ការប្រើប្រាស់ធនធាន(utilization) ហើយនឹងការគ្រប់គ្រងគឺមិនត្រូវបានគេស្រាវជា្រវជាមួយនឹង គំរោងនៃវិធីសាស្រ្ត Technical approach បានទេ។​គោលការណ៍នៃអាប្បកិរិយាទាំងនោះកើតចេញពីទ្រឹស្តីនិងគោលគំនិត សំខាន់ៗមានដូចជាៈ
  1. Sociology :សិក្សាអំពីប្រព័ន្ធព៌តមានជាមួយការយល់ឃើញចំពោះក្រុមហើយក្រុមហ៊ុនផ្តោត ទៅលើការអភិវឌ្ឍន៍ប្រព័ន្ធថាតើប្រព័ន្ធព៌តមានការប៉ះពាល់ដូចម្តេចទៅលើបុគ្គម្នាក់ៗក្រុមនឹង​ អង្គភាពទាំងមូល។
  2. Psychology: សិក្សាអំពីប្រព័ន្ធព៌តមានជាមួយនឹងចំនាប់អារម្មណ៍ថាតើអ្នកធ្វើសេចក្តី សំរេច ចិត្តទាក់ទងធនធានមនុស្សទទួលដឹង នឹងប្រើប្រាស់ប្រព័ន្ធព៌តមានជាផ្លូវការដោយរបៀប​ណា។
  3. Economics: សិក្សាលើប្រព័ន្ធព៌តមានជាមួយនឹងចំណាប់អារម្មណ៍អ្វីដែលប្រព័ន្ធបានប៉ះទង្គិច ទៅលើការត្រួតពិនិត្យនឹង​ប្រព័ន្ធតំលៃនៅក្នុងក្រុមហ៊ុននិងទីផ្សារទាំងមូល។
            វិធីសាស្រាអាកប្បកិរិយាមិនអាចចែកដាច់ចេញពីបច្ចេកវិទ្យាទេហើយវាតែងតែជា  គ្រឿងជំរុញ
អោយមានបញ្ហាពាក់ព័ន្ធអាកប្បកិរិយាប៉ុន្តែចំនុចសំខាន់នៃវិធីសាស្រ្តនេះជា ធម្មតាមិនមែនជា
ដំណោះស្រាយបច្ចេកទេសទេ​ វាគ្រាន់តែផ្ដោតទៅលើការប្រែប្រូលនៃឥរិយាបថ
 គោលនយោបាយគ្រប់គ្រងនិងរៀបចំចាត់ចែង ហើយនឹងអាកប្បកិរិយា។                   
 

Blogger news

Blogroll

About