នំ Cake មានរស់ជាតិឆ្ងាញ់

Powered by Blogger.

Thursday, March 28, 2013

សេវា​អេស៊ីលីដា​យូនីធី


 សេវា​អេស៊ីលីដា​យូនីធី


អេស៊ីលីដា​យូនីធី គឺ​ជា​ការផ្តល់​នូវ​សេវា​ហិរញ្ញវត្ថុ​ជូន​អតិថិជន​ក្នុង​សហគមន៍ តាម​រយៈ​ទូរស័ព្ទដៃ​គ្រប់​ប្រព័ន្ធ​ទាំង​អស់ ។ សេវា​នេះ​ធ្វើ​ឱ្យ​មាន​ការប្រមូល​ផ្តុំ និង​បង្រួប​បង្រួម​អតិថិជន​ពី​គ្រប់​មជ្ឈដ្ឋាន ឱ្យ​ស្ថិត​នៅ​ក្នុង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​តែ​មួយ ហើយ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើ​ប្រតិបត្តិការ​ធនា​គារ​ប្រចាំ​ថ្ងៃ​ ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​សុវត្ថិភាព នៅ​គ្រប់​ទីកន្លែង ទាំង​ក្នុង​និង​ក្រៅ​ប្រទេស មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​កាន់​ការិយាល័យ​ធនាគារ​ឡើយ ។
សេវា​អេស៊ីលីដា​យូនីធី អនុញ្ញាត​ឱ្យ​លោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​បាន (ដែល​ក្នុង​នោះ​រួម​ទាំង​ការ​ដក​ប្រាក់​តាម​ម៉ាស៊ីន​អេធីអឹម របស់​ធនាគារ​អេស៊ីលីដា ដោយ​មិន​ប្រើ​ប័ណ្ណ​អេធីអឹម) តាម​រយៈ​ទូរស័ព្ទ​ដៃ​គ្រប់​ប្រភេទ និង​គ្រប់​ប្រព័ន្ធ ដូច​ខាង​ក្រោម ៖
  • ពិនិត្យ​មើល​អត្រា​ប្តូរ​ប្រាក់
  • ពិនិត្យ​មើល​សមតុល្យ​គណនី
  • ពិនិត្យ​មើល​របាយការណ៍​គណនី​សង្ខេប
  • ផ្ទេរ​ប្រាក់​រវាង​គណនី​ម្ចាស់​តែ​មួយ
  • ផ្ទេរ​ប្រាក់​រវាង​គណនី​ម្ចាស់​ផ្សេង​គ្នា
  • ទូទាត់​វិក្កយបត្រ (ទឹក ភ្លើង អ៊ីនធើណែត ឬ​ទូរស័ព្ទ ។ល។)
  • បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទ​ដៃ
  • សេវា​ផ្សេងៗ​ទៀត 
  • អត្ថប្រយោជន៍

    • ភាពងាយស្រួល ៖ ងាយស្រួល​ធ្វើ​ប្រតិបត្តិការ​ជំនួញ​ជា​មួយ​ដៃគូ និង​ធនាគារ​អេស៊ីលីដា
    • ភាពឆាប់រហ័ស ៖ ខ្ញុំ​អាច​ធ្វើ​ប្រតិបត្តិការ​ធនាគារ​បាន​គ្រប់​ទីកន្លែង នៅ​ពេល​ខ្ញុំ​មាន​តម្រូវការ
    • ការត្រួតពិនិត្យ ៖ ធនាគារ​អេស៊ីលីដា បាន​ផ្តល់​ឱកាស​ឱ្យ​ខ្ញុំ​ចាត់ចែង​​សាច់​ប្រាក់ និង​ត្រួតពិនិត្យ​ដោយ​ខ្លួនឯង
    • ការបម្រើ​សេវា​ខ្លួន​ឯង ៖ ធនាគារ​អេស៊ីលីដា អនុញ្ញាត​ឱ្យ​ខ្ញុំ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ដោយ​ខ្លួន​ឯង និង​ធ្វើ​ឱ្យ​ខ្ញុំ​បាន​ចំណេញ​ពេល
    • ការចូលរួម ៖ ធនាគារ​អេស៊ីលីដា ធ្វើ​ឱ្យ​ខ្ញុំ​ចាប់​អារម្មណ៍​លើ​សេវា​ធនាគារ និង​ធ្វើ​ឱ្យ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ទាន់​សម័យ
    • ឱកាស​ផ្សេងៗ ៖ ខ្ញុំ​មាន​ឱកាស​ប្រើប្រាស់​ផលិតផល-សេវាកម្ម​ផ្សេងៗ​របស់​ធនាគារ​ក្នុង​ពេល​ដំណាល​គ្នា

      លក្ខណៈ​ពិសេស

  • មាន​គណនី​បញ្ញើសំចៃ គណនីចរន្ត ឬ​គណនីបញ្ញើតាមតម្រូវការ
    • លោកអ្នក​អាច​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធីបាន ជាមួយ​ទូរស័ព្ទដៃ​គ្រប់ប្រភេទ និង​គ្រប់ប្រព័ន្ធ
    • អាច​ជ្រើសរើស​យក​ភាសាខ្មែរ ឬអង់គ្លេស ដើម្បី​ធ្វើ​ប្រតិបត្តិការ​សេវា​អេស៊ីលីដា​យូនីធី ដោយ​ផ្អែក​លើ​ប្រភេទ​ទូរស័ព្ទ និង​មធ្យោបាយ​ដែល​លោក​អ្នក​បាន​ជ្រើស​រើស
    • មាន​គណនី​ជាមួយ​ធនាគារ​អេស៊ីលីដា ដូច​ជា គណនី​បញ្ញើសំចៃ គណនីចរន្ត ឬ​គណនីបញ្ញើតាមតម្រូវការ
    • ធនាគារ​អេស៊ីលីដា ផ្តល់​ជូន​រូបិយប័ណ្ណ​បីប្រភេទ​គឺ ប្រាក់ដុល្លារអាមេរិក ប្រាក់រៀល និង​ប្រាក់បាត ។ ប្រសិនបើ​រូបិយប័ណ្ណ​ធ្វើប្រតិបត្តិការ​ខុសពី​រូបិយប័ណ្ណ​នៃ​គណនី នោះ​ធនាគារ​នឹង​ប្តូរប្រាក់​ជាស្វ័យប្រវត្តិ ដោយផ្អែកលើ​អត្រា​ប្តូរប្រាក់​ផ្លូវការ​របស់​ធនាគារ​អេស៊ីលីដា​នៅពេលនោះ
    • ប្រាក់​តម្កល់​ដំបូង និង​សមតុល្យ​អប្បបរមា គឺ​តម្រូវ​តាម​ប្រភេទ​គណនី​ដែល​លោក​អ្នក​ភ្ជាប់​ជា​មួយ​សេវា​អេស៊ីលីដា​យូនីធី
    • ផ្តល់​ជូន​អតិថិជន​ទូទៅ ទាំង​ឯកត្តជន និង​ក្រុម​ហ៊ុន
    • ទទួល​បាន​អត្រា​ការ​ប្រាក់ (គណនី​បញ្ញើសំចៃ)
  • មាន​គណនី​អេស៊ីលីដា​យូនីធី
    • លោកអ្នក​អាច​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី​បាន ជាមួយ​ទូរស័ព្ទដៃ​គ្រប់ប្រភេទ និង​គ្រប់ប្រព័ន្ធ
    • អាច​ជ្រើសរើស​យក​ភាសាខ្មែរ ឬអង់គ្លេស ដើម្បី​ធ្វើ​ប្រតិបត្តិការ​សេវា​អេស៊ីលីដា​យូនីធី ដោយ​ផ្អែក​លើ​ប្រភេទ​ទូរស័ព្ទ និង​មធ្យោបាយ​ដែល​លោក​អ្នក​បាន​ជ្រើស​រើស
    • ប្រព័ន្ធ​នឹង​បង្កើត​គណនី​ជូន​លោក​អ្នក​ដោយ​ស្វ័យ​ ប្រវត្តិ នៅ​ពេល​លោក​អ្នក​ចុះ​ឈ្មោះ​ប្រើ​សេវា​អេស៊ីលីដា​យូនីធី ហើយ​ត្រូវ​បាន​បិទ​វិញ​ដោយ​ស្វ័យ​ប្រវត្តិ នៅ​ពេល​សមតុល្យ​គណនី​សូន្យ​រយៈ​ពេល​បី​ខែ ឬ​នៅ​ពេល​លោក​អ្នក​ឈប់​ប្រើប្រាស់ (លេខ​ទូរស័ព្ទ​ចល័ត គឺ​ជា​លេខ​គណនី​របស់​លោក​អ្នក)
    • លោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​ជា ប្រាក់ដុល្លារអាមេរិក ប្រាក់រៀល និង​ប្រាក់បាត ។ ប្រសិនបើ​រូបិយប័ណ្ណ​ធ្វើប្រតិបត្តិការ​ខុសពី​ប្រាក់​ដុល្លារ​អាមេរិក នោះ​ធនាគារ​នឹង​ប្តូរប្រាក់​ជាស្វ័យប្រវត្តិ ដោយផ្អែកលើ​អត្រា​ប្តូរប្រាក់​ផ្លូវការ​របស់​ធនាគារ​អេស៊ីលីដា​នៅពេលនោះ
    • ប្រាក់​តម្កល់​ដំបូង គឺ​មិន​តម្រូវ
    • សមតុល្យ​អប្បបរមា ស្មើសូន្យ (០)
    • ផ្តល់​ជូន​តែ​អតិថិជន​ឯកត្តជន​ប៉ុណ្ណោះ
    • ពុំ​ទទួល​បាន​អត្រា​ការប្រាក់​ទេ

ការ​ដាក់​ប្រាក់ និង​ដក​ប្រាក់


    • ការ​ដាក់​ប្រាក់​នៅ​ការិយាល័យ​ធនាគារ​អេស៊ីលីដា
      លោក​អ្នក​អាច​ដាក់​ប្រាក់​ចូល​ក្នុង​គណនី​អេស៊ីលីដា​យូនីធី នៅ​ការិយាល័យ​ធនាគារ​អេស៊ីលីដា
    • ការ​ដក​ប្រាក់​នៅ​ការិយាល័យ​ធនាគារ​អេស៊ីលីដា ឬ​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា
      លោក​អ្នក​អាច​ដក​ប្រាក់ នៅ​ការិយាល័យ​ធនាគារ​អេស៊ីលីដា ឬ​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា (ដោយ​មិន​ចាំ​បាច់​ប្រើ​ប័ណ្ណ​អេស៊ីលីដា) ដោយ​ផ្តល់​ព័ត៌មាន​ដូច​ខាង​ក្រោម ៖
      • លេខ​ទូរស័ព្ទ
      • លេខ​សម្ងាត់​មាស (Gold Code)1 ឬ​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន (MPIN)2
      • ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ដក (ករណី​ដក​តាម​អេធីអឹម គឺ​លោក​អ្នក​អាច​ដក​សាច់ប្រាក់​តាម​ចំនួន​ដែល​អេធីអឹម អាច​បញ្ចេញ​ឱ្យ​បាន​តែ​ប៉ុណ្ណោះ ។ ទឹក​ប្រាក់​ដែល​នៅ​សល់ លោក​អ្នក​អាច​ដក​នៅ​ការិយាល័យ​ធនាគារ​អេស៊ីលីដា ដោយ​ប្រើ​លេខ​សម្ងាត់​មាស​ដដែល)
      • លេខ OTP3 ដើម្បី​បញ្ជាក់​ប្រតិបត្តិការ​ដក​ប្រាក់
    •  

0 comments:

Post a Comment

 

Blogger news

Blogroll

About