នំ Cake មានរស់ជាតិឆ្ងាញ់

Powered by Blogger.

Thursday, February 28, 2013

គន្លឹះនៃការគ្រប់គ្រងដោយប្រកួតប្រជែងលលើប្រព័ន្ធព័ត៌មាន

គន្លឹះនៃការគ្រប់គ្រងដោយប្រកួតប្រជែងលលើប្រព័ន្ធព័ត៌មាន ក្នុងនោះមានដូចជា៖
១. ការប្រកួតប្រជែងលើយុទ្ធសាស្រ្តអាជីវកម្មៈ ការដឹងអំពីក្រុមហ៊ុនទំនើប តើ​ក្រុមហ៊ុនអាច​ប្រើ​ប្រាស់បច្ចេកវិទ្យាព័ត៌មានឲ្យមានគុណសម្បត្តិប្រកួតប្រជែង មានប្រសិទ្ធភាព និង មានលក្ខណៈ​ទំនើបដោយរបៀបណា? ការបង្កើតក្រុមហ៊ុនទំនើប និង រក្សាបាននូវផលចំណេញ គឺជាដំណើរ​មួយ​ដ៏វែងឆ្ងាយនិងលំបាកសម្រាប់ក្រុមហ៊ុនភាគច្រើន។ ក្រៅពីការវិនិយោគបច្ចេកវិទ្យាធនធំ ក្រុមហ៊ុន​ជាច្រើនមិនបានរក្សានូវផលប្រយោជន៍ឬ ផលចំណេញឲ្យបានគ្រប់គ្រាន់ទេពីអាជីវកម្មហើយពួកគេ​ថែមទាំងមិនបានជម្រុញឲ្យប្រើបច្ចេកវិទ្យាទំនើបទៀតផង។
២. ការប្រកួតប្រជែងលើសម្មាហរណកម្មៈ តើក្រុមហ៊ុនអាចយល់ពីអាជីវកម្ម និងតម្រូវការប្រព័ន្ធ​សម្រាប់បរិយាកាសសេដ្ឋកិច្ចសកលដោយរបៀបណា?​កំណើនលឿននៃជំនួញអន្តរជាតិ និងការ​បញ្ចូលនៃសេដ្ឋកិច្ចសកលទាមទារឲ្យមានប្រព័ន្ធ ដែលអាចគាំទ្រដល់ការផលិតនិង លក់​ផលិតក្នុង​ប្រទេសផ្សេងៗ ។ កាលពីមុនការិយាល័យនៅតំបន់របស់នៃ MNC(Multinational Corporation ) ផ្តោត​លើការដោះស្រាយបញ្ហាព័ត៌មានផ្ទាល់ខ្លួន។
៣. ការប្រកួតប្រជែងលើហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ព័ត៌មានៈ តើក្រុមហ៊ុនអាច អភិវឌ្ឍន៍​ហេដ្ឋា​រចនាសម្ព័ន្ធ និងសំណង់ព័ត៌មានដែលគាំទ្រគោលដៅក្រុមហ៊ុនដោយរបៀបណា នៅពេលដែល​លក្ខខណ្ឌអាជីវកម្ម និងបច្ចេកវិទ្យាមានការផ្លាស់ប្តូរលឿនដូច្នេះ? Information architecture ជាទម្រង់​ពិសេសដែលដែលបច្ចេកវិទ្យាព័ត៌មាន កាន់កាប់ក្នុងក្រុមហ៊ុនដើម្បីសម្រេចបាននូវមុខងារ​ និង​គោលដៅជាក់លាក់ ។ វាជាការរចនាសម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍ក្រុមហ៊ុនដែលបម្រើឲ្យ​មុខ​ងារ​ជំនួញមួយៗ និងកម្រិតនៃក្រុមហ៊ុន​។ ពេលដែលក្រុមហ៊ុនវិវឌ្ឍន៍ខ្លួនក្លាយជាក្រុមហ៊ុនទំនើប Information architecture គឺកំពុងតែត្រូវបានគេរចនាឡើងជុំវិញអាជីវកម្ម និង ជាសំណុំប្រព័ន្ធប្រតិបត្តិ​ការណ៍ដោយផ្តោតលើមុខ និងកម្រិតចំរុះ។
៤. ការប្រកួតប្រជែងលើការវិនិយោគប្រព័ត៌មានៈ តើក្រុមហ៊ុនអាចកំនត់ពីគុណតម្លៃអាជីវកម្មនៃ​ប្រព័ត៌មានដោយរបៀបណា ? បញ្ហាសំខាន់គឺកើតមានដោយសារការអភិវឌ្ឍន៍កុំព្យូទ័រថ្លៃៗ និងមាន​សម្ថភាពជាប់ពាក់ពន្ធមិនត្រឹមតែបច្ចេកវិទ្យាប៉ុណ្ណោះទេ តែទាក់ទងនឹងអ្នកគ្រប់គ្រង និងក្រុម​ហ៊ុន​ផងដែរ។ ការផ្លាស់ប្តូរប្រព័ន្ធ និងអង្គការជាទ្រង់ទ្រាយធំ គឺធ្វើឡើងដោយសង្ឃឹមថាការរៀបចំ​ក្រុមហ៊ុនឲ្យត្រូវយុទ្ធសាស្ត្រ គឺស្មុគស្មាញ និងអង្គភាពជានិងថ្លៃ៕
៥. ការប្រកួតប្រជែងលលើការត្រួតពិនិត្យ​និងទំនួលខុសត្រូវៈ តើយើងអាចបង្កើតប្រពន្ធព័ត៌មាន​ដែលមនុស្សអាចត្រួតពិនិត្យនិងយល់បានដោយរបៀបណាទោះបីជាប្រពន្ធព័ត៌មានបានផ្តល់ឲ្យ​នៅ​ អត្ថប្រយោជន៍ និងប្រសិទ្ធភាពដ៏ច្រើនយ៉ាងណាក៏ដោយ ក៏ពួកគេបនាំយកនូវបញ្ហា និងការប្រកួត​ប្រជែងដែលអ្នកគ្រប់គ្រងគួរតែដឹង ។

0 comments:

Post a Comment

 

Blogger news

Blogroll

About