នំ Cake មានរស់ជាតិឆ្ងាញ់

Powered by Blogger.

Thursday, March 28, 2013

គោលនយោបាយយុសាស្រ្តវិស័យអប់រំនៃព្រះរាជាណាចក្រកម្ពុជា​ ដើម្បីប្រើប្រាស់ប្រព័ន្ធពត៏មាននាពេលអនាគត់

 គោលនយោបាយ យុទ្ធសាស្រ្តបច្ចេកវិទ្យា ព័ត៌មាននិង សារគមនាគមន៍ ក្នុងវិស័យអប់រំនៅ កម្ពុជា បាន បង្ហាញពីតំណាក់កាលមួយនៃការងារសំខានរបស់ក្រសូងអប់រំ យុវជន និង​កីឡា​ក្នុង​ការ​ធ្វើកំណែទម្រង់ សេវាអប់រំនៅក្នុងប្រទេសកម្ពុជាអោយមានប្រសិទ្ធិភាពខ្ពស់ និងឈាន​ទៅរក​បរិបទ​ថ្មីនៃសាកលភាវូបនីយកម្ម ។ គោលនយោបាយ និង​យុទ្ធសាស្រ្​តនេះ​ក៏​សង្កត់​ធ្ងន់​ផង​ដែល​លើ​​ការពង្រីកការងារអប់រំ ក្រៅប្រព័ន្ធ និង  សិក្សា  ពីចំងាយ​ ការបណ្តុះ​បណ្តាល​ជំនាញ​បង្​កើន​គុណ​ភាពអប់រំតាមរយះបច្ចេកវិទ្យាព័ត៌មាន និងសារគម  នាគមន៍  ក្នុងការជួយគាំទ្រ និង លើក​កម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសំរាប់ ឯកសារ ស្តីពីផែនការ យុទ្ធសាស្រ្ត​កាត់​បន្ថយ​ភាព​ក្រីក្រ។
ចក្ខុវិស័យមានរយះពេលវែងសំរាប់ការអប់រំ សំរាប់ទាំងអស់គ្នានៅកម្ពុជា គឺ​ការ​ធានា​ការ​អប់រំ​ប្រជា ពលរដ្ឋគ្រប់រូប អោយ​ទទួល​បាន​ដោយ​ស្មើភាព​នៅការ​អប់រំមូល​ដ្ឋាន​ប្រកប​​ដោយ​គុណភាព។
គោលបំណង
·         លើកកំពស់ការចូលសិក្សានៅកំរិតអប់រំមូលដ្ឋាន
·         លើកំពស់គុណភាពអប់រំមូលដ្ឋានអោយបានប្រសើរជាងមុន
·         បង្កើនសមត្ថភាពភ្ជាប់ទំនាក់ទំនងជាមួយពិភពលោក 
គោលនយោបាយយុសាស្រ្តវិស័យអប់រំនៃព្រះរាជាណាចក្រកម្ពុជា​ ដើម្បី​ប្រើ​ប្រាស់​ប្រព័ន្ធ​ពត៏មាន​នា​ពេល​អនាគត់មានដូចជា៖
គោលនយោបាយបច្ចេកវិទ្យាព័ត៌មានផ្តោតការយកចិត្តទុកដាក់ចំពោះផែនសំខាន់ចំនួន៤៖
v ផែនទី១៖ ​បង្កលក្ខណៈអោយ គ្រូនឹងសិស្សទាំងអស់គ្នា​មានភាពងាយ​ស្រួលក្នុង​ការប្រើប្រាស់​ប្រព័ន្ធប​ ច្ចេកវិទ្យា និង សារគមនាគមន៍ ក្នុងការប្រើប្រាស់ជាយន្ត​ដើម្បីជួយកាត់បន្តយ​គំលាត​ឌីហ្សីថល​ សាលារៀនជាមួយគ្នានឹងគ្នា។
v  ផែនទី២៖សង្កត់ធ្ងន់ទៅលើតួនាទី និងមុខងាររបស់បច្ចេកវិទ្យាព័ត៌មានវិទ្យា និងសារគមនាគមន៍ ដែលជាឧបករណ៍សំរាប់រៀន និងបង្រៀនទៅតាមមុខវិទ្យាផ្សេងៗ។
v  ផែនទី៣៖ លើកកំពស់ការអប់រំសំរាប់ទាំងអស់គ្នាតាមរយះការអប់រំពីចំងាយ និងស្វ័យសិក្សាជា​ពិសេសនៅក្នុង​ចំនោមក្រុមកុមារ ​ក្រុមជំទង់ និង ក្រុមជនពេញវ័យ ដោយគាប់ផ្សំជាមួយនឹងប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មានចំរុះ។
v  ផែនទី៤៖ សង្កត់ធ្ងន់ទៅការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និងសារគមនាគមន៍
  • ក្នុងនោះក៏មានយុសាស្រ្តរយៈពេលមធ្យមមានដូចជា
  1. ការ អភិវឌ្ឍន៍ធនធានមនុស្ស ៖ ដែលផ្តោតទៅលើ ឧត្តមសិក្សាសាធារណៈ និង ឯកជន​សាលាគរុកោ​សល្យ ចាំបាច់ត្រូវបើវគ្គអោយបានច្រើនគ្រប់រួបភាពសម្រប់អាជីព បច្ចេក​វិទ្យា​ ព័ត៍មាន​​ និង​សារគមនាគមន៍  និងកែលំអកម្មវិធីសិក្សា ទៅលើគ្រូបឋមសិក្សា គ្រូមធ្យមសិក្សា​ ដើម្បីអោយតាមទាន់បច្ចប្បន្នភាពសម្រាប់បណ្តុះប​ណ្តាល ជាពិសេសជម្រុញបណ្តុះ​បណ្តា​ល​​​បុគ្គលិកជូនស្ថាប័ននីមួយៗ យ៉ាងហោចណាស់ ១នាក់អោយចេះថែរក្សា និង ជួស​ជុលកុំព្យូរទ័រ
  2. គ្រឿង Hardware និងហេដ្ឋារចនាសម្ព័ន្ធ៖ បំពាក់គ្រឿងរឹង និង ហេដ្ឋារចនាសម្ព័ន ដែលចាំ​បាច់ ជួនសាលាគរុកោសល្យ និង សកលវិទ្យាល័យទាំងអស់ ដើម្បីអនុញ្ញាតអោយគ្រូ និង​សិស្ស បានប្រាស្រ័យទាក់ទងដោយប្រើប្រាស់ កុំព្យូទ័រ និង អ៊ីនធឺណែត ។ ផ្គត់ផ្គង់អគ្គិសនី​ជូនគ្រប់វិទ្យាល័យ អនុវិទ្យាល័យ និងបំពាក់គ្រឿងរឹងនៅសាលារៀនទាំងអស់ ដើម្បីអោយ​សិស្សបានប្រាស្រ័យប្រើប្រាស់កុំព្យូទ័រ វិទ្យុ និងទូរទស្សន៍ ជាជំនួយដល់ការសិក្សារបស់​ខ្លួន។ ផ្តល់សេវាកម្មចល័តរៀនបច្ចេកវិទ្យា​ព័ត៍មាន និងបង្កើតស្ថានីយទូរទស្សន៍ ស្ថានីយវិទ្យុ និង​ផ្តល់បុគ្គលិកគ្រប់គ្រាន់ដើម្បីបំរើអោយប្រព័ន្ធអប់រំ និងផ្តល់ចរន្តអគ្គិសនី និង ការភ្ជាប់អ៊ីន​ធឺណែត ជូនសាលាមធ្យមសិក្សានៅទីណាដែលអាចធ្វើបាន។
  3. ការអភិវឌ្ឍន៍ខ្លឹមសារក្នុងស្រុក និង ការប្រើប្រាស់គ្រឿងទន់ ( Software ) ដែលមិនចាំបាច់បង់​ថ្លៃ

តារាងបំពេញទិញទំនិញebay

សេវា​អេស៊ីលីដា​យូនីធី


 សេវា​អេស៊ីលីដា​យូនីធី


អេស៊ីលីដា​យូនីធី គឺ​ជា​ការផ្តល់​នូវ​សេវា​ហិរញ្ញវត្ថុ​ជូន​អតិថិជន​ក្នុង​សហគមន៍ តាម​រយៈ​ទូរស័ព្ទដៃ​គ្រប់​ប្រព័ន្ធ​ទាំង​អស់ ។ សេវា​នេះ​ធ្វើ​ឱ្យ​មាន​ការប្រមូល​ផ្តុំ និង​បង្រួប​បង្រួម​អតិថិជន​ពី​គ្រប់​មជ្ឈដ្ឋាន ឱ្យ​ស្ថិត​នៅ​ក្នុង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​តែ​មួយ ហើយ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើ​ប្រតិបត្តិការ​ធនា​គារ​ប្រចាំ​ថ្ងៃ​ ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​សុវត្ថិភាព នៅ​គ្រប់​ទីកន្លែង ទាំង​ក្នុង​និង​ក្រៅ​ប្រទេស មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​កាន់​ការិយាល័យ​ធនាគារ​ឡើយ ។
សេវា​អេស៊ីលីដា​យូនីធី អនុញ្ញាត​ឱ្យ​លោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​បាន (ដែល​ក្នុង​នោះ​រួម​ទាំង​ការ​ដក​ប្រាក់​តាម​ម៉ាស៊ីន​អេធីអឹម របស់​ធនាគារ​អេស៊ីលីដា ដោយ​មិន​ប្រើ​ប័ណ្ណ​អេធីអឹម) តាម​រយៈ​ទូរស័ព្ទ​ដៃ​គ្រប់​ប្រភេទ និង​គ្រប់​ប្រព័ន្ធ ដូច​ខាង​ក្រោម ៖
  • ពិនិត្យ​មើល​អត្រា​ប្តូរ​ប្រាក់
  • ពិនិត្យ​មើល​សមតុល្យ​គណនី
  • ពិនិត្យ​មើល​របាយការណ៍​គណនី​សង្ខេប
  • ផ្ទេរ​ប្រាក់​រវាង​គណនី​ម្ចាស់​តែ​មួយ
  • ផ្ទេរ​ប្រាក់​រវាង​គណនី​ម្ចាស់​ផ្សេង​គ្នា
  • ទូទាត់​វិក្កយបត្រ (ទឹក ភ្លើង អ៊ីនធើណែត ឬ​ទូរស័ព្ទ ។ល។)
  • បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទ​ដៃ
  • សេវា​ផ្សេងៗ​ទៀត 
  • អត្ថប្រយោជន៍

    • ភាពងាយស្រួល ៖ ងាយស្រួល​ធ្វើ​ប្រតិបត្តិការ​ជំនួញ​ជា​មួយ​ដៃគូ និង​ធនាគារ​អេស៊ីលីដា
    • ភាពឆាប់រហ័ស ៖ ខ្ញុំ​អាច​ធ្វើ​ប្រតិបត្តិការ​ធនាគារ​បាន​គ្រប់​ទីកន្លែង នៅ​ពេល​ខ្ញុំ​មាន​តម្រូវការ
    • ការត្រួតពិនិត្យ ៖ ធនាគារ​អេស៊ីលីដា បាន​ផ្តល់​ឱកាស​ឱ្យ​ខ្ញុំ​ចាត់ចែង​​សាច់​ប្រាក់ និង​ត្រួតពិនិត្យ​ដោយ​ខ្លួនឯង
    • ការបម្រើ​សេវា​ខ្លួន​ឯង ៖ ធនាគារ​អេស៊ីលីដា អនុញ្ញាត​ឱ្យ​ខ្ញុំ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ដោយ​ខ្លួន​ឯង និង​ធ្វើ​ឱ្យ​ខ្ញុំ​បាន​ចំណេញ​ពេល
    • ការចូលរួម ៖ ធនាគារ​អេស៊ីលីដា ធ្វើ​ឱ្យ​ខ្ញុំ​ចាប់​អារម្មណ៍​លើ​សេវា​ធនាគារ និង​ធ្វើ​ឱ្យ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ទាន់​សម័យ
    • ឱកាស​ផ្សេងៗ ៖ ខ្ញុំ​មាន​ឱកាស​ប្រើប្រាស់​ផលិតផល-សេវាកម្ម​ផ្សេងៗ​របស់​ធនាគារ​ក្នុង​ពេល​ដំណាល​គ្នា

      លក្ខណៈ​ពិសេស

  • មាន​គណនី​បញ្ញើសំចៃ គណនីចរន្ត ឬ​គណនីបញ្ញើតាមតម្រូវការ
    • លោកអ្នក​អាច​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធីបាន ជាមួយ​ទូរស័ព្ទដៃ​គ្រប់ប្រភេទ និង​គ្រប់ប្រព័ន្ធ
    • អាច​ជ្រើសរើស​យក​ភាសាខ្មែរ ឬអង់គ្លេស ដើម្បី​ធ្វើ​ប្រតិបត្តិការ​សេវា​អេស៊ីលីដា​យូនីធី ដោយ​ផ្អែក​លើ​ប្រភេទ​ទូរស័ព្ទ និង​មធ្យោបាយ​ដែល​លោក​អ្នក​បាន​ជ្រើស​រើស
    • មាន​គណនី​ជាមួយ​ធនាគារ​អេស៊ីលីដា ដូច​ជា គណនី​បញ្ញើសំចៃ គណនីចរន្ត ឬ​គណនីបញ្ញើតាមតម្រូវការ
    • ធនាគារ​អេស៊ីលីដា ផ្តល់​ជូន​រូបិយប័ណ្ណ​បីប្រភេទ​គឺ ប្រាក់ដុល្លារអាមេរិក ប្រាក់រៀល និង​ប្រាក់បាត ។ ប្រសិនបើ​រូបិយប័ណ្ណ​ធ្វើប្រតិបត្តិការ​ខុសពី​រូបិយប័ណ្ណ​នៃ​គណនី នោះ​ធនាគារ​នឹង​ប្តូរប្រាក់​ជាស្វ័យប្រវត្តិ ដោយផ្អែកលើ​អត្រា​ប្តូរប្រាក់​ផ្លូវការ​របស់​ធនាគារ​អេស៊ីលីដា​នៅពេលនោះ
    • ប្រាក់​តម្កល់​ដំបូង និង​សមតុល្យ​អប្បបរមា គឺ​តម្រូវ​តាម​ប្រភេទ​គណនី​ដែល​លោក​អ្នក​ភ្ជាប់​ជា​មួយ​សេវា​អេស៊ីលីដា​យូនីធី
    • ផ្តល់​ជូន​អតិថិជន​ទូទៅ ទាំង​ឯកត្តជន និង​ក្រុម​ហ៊ុន
    • ទទួល​បាន​អត្រា​ការ​ប្រាក់ (គណនី​បញ្ញើសំចៃ)
  • មាន​គណនី​អេស៊ីលីដា​យូនីធី
    • លោកអ្នក​អាច​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី​បាន ជាមួយ​ទូរស័ព្ទដៃ​គ្រប់ប្រភេទ និង​គ្រប់ប្រព័ន្ធ
    • អាច​ជ្រើសរើស​យក​ភាសាខ្មែរ ឬអង់គ្លេស ដើម្បី​ធ្វើ​ប្រតិបត្តិការ​សេវា​អេស៊ីលីដា​យូនីធី ដោយ​ផ្អែក​លើ​ប្រភេទ​ទូរស័ព្ទ និង​មធ្យោបាយ​ដែល​លោក​អ្នក​បាន​ជ្រើស​រើស
    • ប្រព័ន្ធ​នឹង​បង្កើត​គណនី​ជូន​លោក​អ្នក​ដោយ​ស្វ័យ​ ប្រវត្តិ នៅ​ពេល​លោក​អ្នក​ចុះ​ឈ្មោះ​ប្រើ​សេវា​អេស៊ីលីដា​យូនីធី ហើយ​ត្រូវ​បាន​បិទ​វិញ​ដោយ​ស្វ័យ​ប្រវត្តិ នៅ​ពេល​សមតុល្យ​គណនី​សូន្យ​រយៈ​ពេល​បី​ខែ ឬ​នៅ​ពេល​លោក​អ្នក​ឈប់​ប្រើប្រាស់ (លេខ​ទូរស័ព្ទ​ចល័ត គឺ​ជា​លេខ​គណនី​របស់​លោក​អ្នក)
    • លោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​ជា ប្រាក់ដុល្លារអាមេរិក ប្រាក់រៀល និង​ប្រាក់បាត ។ ប្រសិនបើ​រូបិយប័ណ្ណ​ធ្វើប្រតិបត្តិការ​ខុសពី​ប្រាក់​ដុល្លារ​អាមេរិក នោះ​ធនាគារ​នឹង​ប្តូរប្រាក់​ជាស្វ័យប្រវត្តិ ដោយផ្អែកលើ​អត្រា​ប្តូរប្រាក់​ផ្លូវការ​របស់​ធនាគារ​អេស៊ីលីដា​នៅពេលនោះ
    • ប្រាក់​តម្កល់​ដំបូង គឺ​មិន​តម្រូវ
    • សមតុល្យ​អប្បបរមា ស្មើសូន្យ (០)
    • ផ្តល់​ជូន​តែ​អតិថិជន​ឯកត្តជន​ប៉ុណ្ណោះ
    • ពុំ​ទទួល​បាន​អត្រា​ការប្រាក់​ទេ

ការ​ដាក់​ប្រាក់ និង​ដក​ប្រាក់


    • ការ​ដាក់​ប្រាក់​នៅ​ការិយាល័យ​ធនាគារ​អេស៊ីលីដា
      លោក​អ្នក​អាច​ដាក់​ប្រាក់​ចូល​ក្នុង​គណនី​អេស៊ីលីដា​យូនីធី នៅ​ការិយាល័យ​ធនាគារ​អេស៊ីលីដា
    • ការ​ដក​ប្រាក់​នៅ​ការិយាល័យ​ធនាគារ​អេស៊ីលីដា ឬ​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា
      លោក​អ្នក​អាច​ដក​ប្រាក់ នៅ​ការិយាល័យ​ធនាគារ​អេស៊ីលីដា ឬ​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា (ដោយ​មិន​ចាំ​បាច់​ប្រើ​ប័ណ្ណ​អេស៊ីលីដា) ដោយ​ផ្តល់​ព័ត៌មាន​ដូច​ខាង​ក្រោម ៖
      • លេខ​ទូរស័ព្ទ
      • លេខ​សម្ងាត់​មាស (Gold Code)1 ឬ​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន (MPIN)2
      • ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ដក (ករណី​ដក​តាម​អេធីអឹម គឺ​លោក​អ្នក​អាច​ដក​សាច់ប្រាក់​តាម​ចំនួន​ដែល​អេធីអឹម អាច​បញ្ចេញ​ឱ្យ​បាន​តែ​ប៉ុណ្ណោះ ។ ទឹក​ប្រាក់​ដែល​នៅ​សល់ លោក​អ្នក​អាច​ដក​នៅ​ការិយាល័យ​ធនាគារ​អេស៊ីលីដា ដោយ​ប្រើ​លេខ​សម្ងាត់​មាស​ដដែល)
      • លេខ OTP3 ដើម្បី​បញ្ជាក់​ប្រតិបត្តិការ​ដក​ប្រាក់
    •  

Thursday, March 21, 2013

កម្រិតខុសគ្នានៃអង្គភាព

Operrational-Levet Systern គាំទ្រដល់អ្នកគ្រប់គ្រងលើប្រតិបត្តិការដោយរក្សានូវសំនុំឯកសារនូវសកម្មភាពដើមនៃប្រតិបត្តិការផ្សេងៗរបស់អង្គភាពមានដូចជា ​ឯកសារលក់ វិក័យបត្រ ប្រាក់ កក់ បញ្ជីប្រាក់ខែបុគ្គលិកឯកដាឥណទាន ហើយនិងលំហូរសម្ភារៈ នៅក្នុងអង្គភាព។គោលបំនងជាគោលការណ៍នៃប្រព័ន្ធនេះឆ្លើយតបទៅនិងសំនូមពរសាមញ្ញ ហើយរក្សានូវលំហូរប្រតិបត្តិការទូទាំងអង្គភាពទាំងមូល។
Knowleage-Levest Systerm គាំទ្រដល់ចំនេះដឹងនៃការរៀបចំចាត់ចែងបុគ្គលិកធ្វើការទាក់ទង ជាមួយទិន្នន័យគោលបំណងនៃប្រព័ន្ធនេះគឺជួយក្រុមហ៊ុនបង្កើតចំនេះដឹងថ្មីៗ នៅក្នុងអជីវកម្មដើម្បីជួយអោយអង្គភាពគ្រប់គ្រងទៅលើលំហូរនៃក្រដាសកិច្ចការ ហើយជាពិសេស ក្នុងទម្រង់កន្លែងធ្វើការងារនៅក្នុងចំនោមប្រតិបត្តិការជាច្រើនដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងអង្គភាពទាំងមូលនាពេលបច្ចុប្បន្ន។
Management-Levest Systerm បម្រើដល់ការតាមដាន ការត្រូតពិនិត្យបង្កើតសេចក្តីសំរេចចិត្តនិងសកម្មភាពរដ្ឋបាលលរបស់គ្រប់គ្រងថ្នាក់កណ្តាល​សំណូលជាមូលដ្ឋានដែលលើក ឡើងក្នុងប្រព័ន្ធនេះគឺថា តើការងារកំពុងតែធ្វើបានល្អដែលរឺទេ? នោក្នុងប្រព័ន្ធនេះជាធម្មតាផ្តល់អោយរបាយការណ៍តាមកំឡុងពេលជាជាង ការផ្តល់មានជាប់លាក់អំពីប្រតិបត្តិការ។ ឧទាហរណ៍ នោះគឺថា ការផ្លាស់ប្តូរឡើងវិញនូវប្រព័ន្ធត្រួតពិនិត្យ ដែលរាយការណ៍អំពិការផ្លស់ប្តូរជារួម ហើយថ្លៃដើមសម្រាប់និយោជិកនោក្នុងចំណែកផ្សេងៗ នៃក្រុមហ៊ុនទាំងមូលដោយកត់សម្គាល់ពីតំលៃពិត គឺច្រើនជាងតំលៃដែលមាន។
Strategic -Levest Systermជួលអោយដល់ការគ្រប់គ្រងថ្នាក់ខ្ពស់អោយតំាងចិត្ត និងលើ ឡើងនូវបញ្ហាយុទ្ធសាស្រ្តហើយនិងនិនាការយៈយូរទាំងក្នុងអង្គភាបនិងបរិយាកាសខាងក្រៅ ក្តីបារម្ភចំបង របស់ពួកគេគឺផ្សារភ្ជាប់ការប្រែប្រួល ទៅនិងបរិយាកាសខាងក្រៅជាមួយ និងសមត្តភាពដែលមនាស្រាប់របស់អង្គភាព។តើកម្រិតការងាររបស់យើងនិងទៅជាយ៉ាងណានៅក្នុងក្រុមហ៊ុនយើងសម្រប់ខ្លួនចូលទៅឯណា ហើយផលិតអ្វីដែលយើងនិងត្រូវបង្កើតក្នុងពេល៥ឆ្នាំទៀត?ប្រព័ន្ធពត៏មានក៏បម្រើមុខងារ​អាជីវកម្មសំខាន់ផងដែរដូចជា ផ្នែកទីផ្សារ និងលក់ ផ្នែកផលិតកម្ម ផ្នែកហិរញ្ញវត្ថុ ផ្នែកគណនេយ្យ និងធនធានមុនស្ស​។អង្គភាពធម្មតាមានប្រព័ន្ធទាំង ៥សម្រាប់មុខងារនីមួយៗ។


Thursday, March 14, 2013

Calendar

Calendar មានអត្ថប្រយោជន៍ដូចជាៈ
  • Organize your schedule and share it with your family and friends
  • Never miss an event again with SMS and email reminders
  • Sync with your phone, and carry your schedule with you
  • យើងអាចNote នូវគំរោងដែលយើងបបានកំណត់ទុកនូវថ្ងៃណាមួយ

ការទទួលខុសត្រូវផ្សេងៗគ្នានៃប្រព័ន្ធពត៏មាន

ក្នុងក្រុមហ៊ុនមួយគួរមានប្រព័ន្ធគាំទ្រមាន

១.ប្រព័ន្ធគាំទ្រថ្នាក់ខ្ពស់
២.ប្រព័ន្ធព័ត៏មានគ្រប់គ្រង
៣.ប្រព័ន្ធគាំទ្រការសំរេចចិត្ត
៤.ប្រព័ន្ធការងារទាក់ទងចំនេះដឹង
៥.ប្រព័ន្ធដំណើរការប្រតិបត្តិការណ៍

ប្រព័ន្ធប្រតិបត្តិការសំខាន់ ក្នុងក្រុមហ៊ុនមាន

១.ផ្នែកទីផ្សារ និងផ្នែកលក់
២.ផ្នែកផលិតកម្ម
៣.ផ្នែកហិរញ្ញវត្ថុ
៤.ផ្នែកគណនេយ្យ
៥.ផ្នែកធនធានមនុស្ស
 

Blogger news

Blogroll

About