គោលនយោបាយ
យុទ្ធសាស្រ្តបច្ចេកវិទ្យា ព័ត៌មាននិង សារគមនាគមន៍ ក្នុងវិស័យអប់រំនៅ
កម្ពុជា បាន បង្ហាញពីតំណាក់កាលមួយនៃការងារសំខានរបស់ក្រសូងអប់រំ យុវជន
និងកីឡាក្នុងការធ្វើកំណែទម្រង់
សេវាអប់រំនៅក្នុងប្រទេសកម្ពុជាអោយមានប្រសិទ្ធិភាពខ្ពស់
និងឈានទៅរកបរិបទថ្មីនៃសាកលភាវូបនីយកម្ម ។ គោលនយោបាយ
និងយុទ្ធសាស្រ្តនេះក៏សង្កត់ធ្ងន់ផងដែលលើការពង្រីកការងារអប់រំ
ក្រៅប្រព័ន្ធ និង សិក្សា ពីចំងាយ
ការបណ្តុះបណ្តាលជំនាញបង្កើនគុណភាពអប់រំតាមរយះបច្ចេកវិទ្យាព័ត៌មាន
និងសារគម នាគមន៍ ក្នុងការជួយគាំទ្រ និង លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសំរាប់ ឯកសារ ស្តីពីផែនការ យុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ។
គោលនយោបាយយុសាស្រ្តវិស័យអប់រំនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រើប្រាស់ប្រព័ន្ធពត៏មាននាពេលអនាគត់មានដូចជា៖
ចក្ខុវិស័យមានរយះពេលវែងសំរាប់ការអប់រំ
សំរាប់ទាំងអស់គ្នានៅកម្ពុជា គឺការធានាការអប់រំប្រជា ពលរដ្ឋគ្រប់រូប
អោយទទួលបានដោយស្មើភាពនៅការអប់រំមូលដ្ឋានប្រកបដោយគុណភាព។
គោលបំណង
· លើកកំពស់ការចូលសិក្សានៅកំរិតអប់រំមូលដ្ឋាន
· លើកំពស់គុណភាពអប់រំមូលដ្ឋានអោយបានប្រសើរជាងមុន
· បង្កើនសមត្ថភាពភ្ជាប់ទំនាក់ទំនងជាមួយពិភពលោក គោលនយោបាយយុសាស្រ្តវិស័យអប់រំនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រើប្រាស់ប្រព័ន្ធពត៏មាននាពេលអនាគត់មានដូចជា៖
គោលនយោបាយបច្ចេកវិទ្យាព័ត៌មានផ្តោតការយកចិត្តទុកដាក់ចំពោះផែនសំខាន់ចំនួន៤៖
v ផែនទី១៖
បង្កលក្ខណៈអោយ
គ្រូនឹងសិស្សទាំងអស់គ្នាមានភាពងាយស្រួលក្នុងការប្រើប្រាស់ប្រព័ន្ធប
ច្ចេកវិទ្យា និង សារគមនាគមន៍
ក្នុងការប្រើប្រាស់ជាយន្តដើម្បីជួយកាត់បន្តយគំលាតឌីហ្សីថល
សាលារៀនជាមួយគ្នានឹងគ្នា។
v ផែនទី២៖សង្កត់ធ្ងន់ទៅលើតួនាទី
និងមុខងាររបស់បច្ចេកវិទ្យាព័ត៌មានវិទ្យា និងសារគមនាគមន៍
ដែលជាឧបករណ៍សំរាប់រៀន និងបង្រៀនទៅតាមមុខវិទ្យាផ្សេងៗ។
v ផែនទី៣៖
លើកកំពស់ការអប់រំសំរាប់ទាំងអស់គ្នាតាមរយះការអប់រំពីចំងាយ
និងស្វ័យសិក្សាជាពិសេសនៅក្នុងចំនោមក្រុមកុមារ ក្រុមជំទង់ និង
ក្រុមជនពេញវ័យ ដោយគាប់ផ្សំជាមួយនឹងប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មានចំរុះ។
v ផែនទី៤៖ សង្កត់ធ្ងន់ទៅការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និងសារគមនាគមន៍ - ក្នុងនោះក៏មានយុសាស្រ្តរយៈពេលមធ្យមមានដូចជា
- ការ អភិវឌ្ឍន៍ធនធានមនុស្ស ៖ ដែលផ្តោតទៅលើ ឧត្តមសិក្សាសាធារណៈ និង ឯកជនសាលាគរុកោសល្យ ចាំបាច់ត្រូវបើវគ្គអោយបានច្រើនគ្រប់រួបភាពសម្រប់អាជីព បច្ចេកវិទ្យា ព័ត៍មាន និងសារគមនាគមន៍ និងកែលំអកម្មវិធីសិក្សា ទៅលើគ្រូបឋមសិក្សា គ្រូមធ្យមសិក្សា ដើម្បីអោយតាមទាន់បច្ចប្បន្នភាពសម្រាប់បណ្តុះបណ្តាល ជាពិសេសជម្រុញបណ្តុះបណ្តាលបុគ្គលិកជូនស្ថាប័ននីមួយៗ យ៉ាងហោចណាស់ ១នាក់អោយចេះថែរក្សា និង ជួសជុលកុំព្យូរទ័រ
- គ្រឿង Hardware និងហេដ្ឋារចនាសម្ព័ន្ធ៖ បំពាក់គ្រឿងរឹង និង ហេដ្ឋារចនាសម្ព័ន ដែលចាំបាច់ ជួនសាលាគរុកោសល្យ និង សកលវិទ្យាល័យទាំងអស់ ដើម្បីអនុញ្ញាតអោយគ្រូ និងសិស្ស បានប្រាស្រ័យទាក់ទងដោយប្រើប្រាស់ កុំព្យូទ័រ និង អ៊ីនធឺណែត ។ ផ្គត់ផ្គង់អគ្គិសនីជូនគ្រប់វិទ្យាល័យ អនុវិទ្យាល័យ និងបំពាក់គ្រឿងរឹងនៅសាលារៀនទាំងអស់ ដើម្បីអោយសិស្សបានប្រាស្រ័យប្រើប្រាស់កុំព្យូទ័រ វិទ្យុ និងទូរទស្សន៍ ជាជំនួយដល់ការសិក្សារបស់ខ្លួន។ ផ្តល់សេវាកម្មចល័តរៀនបច្ចេកវិទ្យាព័ត៍មាន និងបង្កើតស្ថានីយទូរទស្សន៍ ស្ថានីយវិទ្យុ និងផ្តល់បុគ្គលិកគ្រប់គ្រាន់ដើម្បីបំរើអោយប្រព័ន្ធអប់រំ និងផ្តល់ចរន្តអគ្គិសនី និង ការភ្ជាប់អ៊ីនធឺណែត ជូនសាលាមធ្យមសិក្សានៅទីណាដែលអាចធ្វើបាន។
- ការអភិវឌ្ឍន៍ខ្លឹមសារក្នុងស្រុក និង ការប្រើប្រាស់គ្រឿងទន់ ( Software ) ដែលមិនចាំបាច់បង់ថ្លៃ
0 comments:
Post a Comment