- ដំណោះស្រាយតាមបច្ចេកវិទ្យាៈ គឺជាការបង្ហាញតាមលក្ចណៈគណិតវិទ្យាដោយផ្អែកលើគំរូដើម្បីសិក្សាប្រពន្ធព័ត៌មានក៏ដូចជាបច្ចេកវិទ្យារូបវ័ន្តហើយនិងសមត្ថភាពជាផ្លូវការនៃប្រព័ន្ធទាំងនេះ គោលការណ៍ដែលមានក្នុងវិធីសាស្រ្ត Technical គឺមានដូចជា៖
- Computer Science: ជាប់ពាក់ព័ន្ធជាមួយការបង្កើតទ្រឹស្តីនៃសមត្ថភាពគណនា វិធីសាស្ត្រនៃការគណនា ហើយនិងវិធីសាស្ត្រដំណើរការ ( access) និងផ្ទុកទិន្នន័យ ( Storage ) ឲ្យមានប្រសិទ្ធភាព។
- Management Science: បង្ហាញពីការអភិវឌ្ឍន៍នៃគម្រូសម្រាប់ការធ្វើសេចក្តីសម្រេចចិត្តនិងការអនុវត្តន៍ការគ្រប់គ្រង។
- Operation Research: ផ្តោតទៅលើបច្ចេកទេស គណិតវិទ្យា ដើម្បីធ្វើអោយទំនើបឡើង នូវវិធីសាស្ត្រនៃការ វាស់វែង ដែលត្រូវបានគេជ្រើសរើសឡើងដូចជា ការធ្វើដំណើរការ ការគ្រប់គ្រងសន្និធិ ( inventory Control ) ហើយនិងថ្លៃដើមនៃប្រតិបត្តិការ។
- ដំណោះស្រាយតាមឥរិយាបថៈ ជាផ្នែកដែលសំខាន់មួយនៃវិស័យប្រព័ន្ធព័ត៌មាន គឺជាប់ទាក់នឹងបញ្ហាអាកប្បកិរិយាដែលលិចឡើងក្នុងការអភិវឌ្ឍន៍ នឹងការថែរក្សារយះពេលយូរនៃប្រពន្ធ ព៌តមានដែលមានដូចជាសមាហរកម្មយុទ្ធសាស្រ្តក្រុមហ៊ុន(Stategic business integration) ការរចនាម៉ូត(disign) ការអនុវត្តន៍ការងារ(implemantation) ការប្រើប្រាស់ធនធាន(utilization) ហើយនឹងការគ្រប់គ្រងគឺមិនត្រូវបានគេស្រាវជា្រវជាមួយនឹង គំរោងនៃវិធីសាស្រ្ត Technical approach បានទេ។គោលការណ៍នៃអាប្បកិរិយាទាំងនោះកើតចេញពីទ្រឹស្តីនិងគោលគំនិត សំខាន់ៗមានដូចជាៈ
- Sociology :សិក្សាអំពីប្រព័ន្ធព៌តមានជាមួយការយល់ឃើញចំពោះក្រុមហើយក្រុមហ៊ុនផ្តោត ទៅលើការអភិវឌ្ឍន៍ប្រព័ន្ធថាតើប្រព័ន្ធព៌តមានការប៉ះពាល់ដូចម្តេចទៅលើបុគ្គម្នាក់ៗក្រុមនឹង អង្គភាពទាំងមូល។
- Psychology: សិក្សាអំពីប្រព័ន្ធព៌តមានជាមួយនឹងចំនាប់អារម្មណ៍ថាតើអ្នកធ្វើសេចក្តី សំរេច ចិត្តទាក់ទងធនធានមនុស្សទទួលដឹង នឹងប្រើប្រាស់ប្រព័ន្ធព៌តមានជាផ្លូវការដោយរបៀបណា។
- Economics: សិក្សាលើប្រព័ន្ធព៌តមានជាមួយនឹងចំណាប់អារម្មណ៍អ្វីដែលប្រព័ន្ធបានប៉ះទង្គិច ទៅលើការត្រួតពិនិត្យនឹងប្រព័ន្ធតំលៃនៅក្នុងក្រុមហ៊ុននិងទីផ្សារទាំងមូល។
វិធីសាស្រាអាកប្បកិរិយាមិនអាចចែកដាច់ចេញពីបច្ចេកវិទ្យាទេហើយវាតែងតែជា គ្រឿងជំរុញ
អោយមានបញ្ហាពាក់ព័ន្ធអាកប្បកិរិយាប៉ុន្តែចំនុចសំខាន់នៃវិធីសាស្រ្តនេះជា ធម្មតាមិនមែនជា
ដំណោះស្រាយបច្ចេកទេសទេ វាគ្រាន់តែផ្ដោតទៅលើការប្រែប្រូលនៃឥរិយាបថ
គោលនយោបាយគ្រប់គ្រងនិងរៀបចំចាត់ចែង ហើយនឹងអាកប្បកិរិយា។
0 comments:
Post a Comment