១. ប្រពន្ធព័តមានអាចត្រូវបានគេកំណត់និយមន័យតាមបែបបច្ចែកទេសថាជាសំណុំនៃធាតុផ្សំដែលជាប់ទាក់ទងគ្នាដែលប្រមូល ( Collect ) និង ទទួលមកវិញ ( Retrive ) ដំណើរការ ( Process ) រក្សាទុក ( Store ) ហើយនិងចែកចាយព័តមាន ( Distribute ) ដើម្បីគាំទ្រការធ្វើសេចក្តីសម្រេចចិត្តការសហប្រតិបត្តិការ និង ការត្រូតពិនិត្យនៅក្នុងអង្គភាព ។ បន្ថែមលើគុណសម្បតិ្តខាងលើវាក៏អាចជួយអ្នកគ្រប់គ្រងក៏ដូចជាបុគ្គលិកអោយគិតវិភាគបញ្ហា លាតត្រដាងនូវប្ញញ្ហាស្មុគស្មាញ និងបង្កើតនូវផលិតផលថ្មី។
- ព័តមាន (Information ) មានន័យថាជាទិន្នន័យ (Data ) ដែលបញ្នូនចូលក្នុងទម្រង់មួយដែលមានអត្ថន័យ និងមានប្រយោជន៍ដល់មនុស្សជុំវិញខ្លួន ។
- ការលេចឡើង និងការពង្រីក នៃសេចក្តីសកល
- ការផ្លាស់ប្តូរនៃសង្គម និង សេដ្ឋកិច្ចបែបឧស្សាហកម្មអោយចូលទៅក្នុងសេដ្ឋកិច្ចសេវាកម្មផ្អែកលើព័តមាន និងចំណេះដឹង
- ការផ្លាស់ប្តូរនូវសហគ្រាស ពាណិជ្ជកម្ម
- ការលេចឡើងនូវក្រុមហ៊ុនទំនើប
0 comments:
Post a Comment